Menu Close

(1.91) តើនរណា​មាន​លក្ខណៈសម្បត្តិ​ទទួលបាន​ការអប់រំពិសេស​ ក្រោម​ចំណាត់​ថ្នាក់ “ភាពចុះ​ខ្សោយផ្នែកសុខភាព​ផ្សេងៗ​”?

(1.91) តើនរណា​មាន​លក្ខណៈសម្បត្តិ​ទទួលបាន​ការអប់រំពិសេស​ ក្រោម​ចំណាត់​ថ្នាក់ “ភាពចុះ​ខ្សោយផ្នែកសុខភាព​ផ្សេងៗ​”?

សិស្ស​ដែល​មាន​លក្ខណៈសម្បត្តិ​ទទួលបាន​ការអប់រំពិសេស​ក្រោមចំណាត់ថ្នាក់នេះ គឺត្រូវ​មាន​កម្រិត​​កម្លាំង ភាព​រឹងមាំ ឬភាពប្រុងប្រយ័ត្ន​តិចតួច​ (ដោយ​រួម​បញ្ចូល​ទាំង​​ភាព​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​វត្ថុជំរុញការឆ្លើយតប​ក្នុង​មជ្ឈដ្ឋាន ដែល​នាំមកនូវ​ការប្រុង​ប្រយ័ត្ន​​តិច​តួច​​ពាក់ព័ន្ធនឹង​មជ្ឈដ្ឋា​នអប់រំ)​ ពោលគឺ​​​ដោយសារ​តែ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​​ស្រួចស្រាវ​ដូចជា៖ ស្ថានភាព​បេះដូង​ ជំងឺ​មហារីក​ ​​រោគគោលិកាស គ្រុនសន្លាក់ឆ្អឹង​ ជំងឺ​តម្រង​នោមរ៉ាំរ៉ៃ ជំងឺ​​ស្ទះផ្លូវ​ដង្ហើម​ ជំងឺហឺត​ ជំងឺឆ្កួតជ្រូក​ ពុលសំណ ជំងឹ​ទឹកនោមផ្អែម​ ជំងឺរបេង​ និង​ជំងឺ​ឆ្លងផ្សេងទៀត​ ជំងឺគ្រាប់ឈាម​ដូចជា​ជំងឺខ្វះ​គ្រាប់ឈាម​ក្រហម ​​ជំងឺ​ឈាមក្រកក ​រលាកតម្រង​នោម ជំងឺ​ស្មារតី​អន់​ខ្សោយ (ADD)​ ឬ​ជំងឺ​​ភាព​មិនប្រក្រតី​នៃ​​ការ​ផ្ចង់ស្មារតី (ADHD) ជំងឺ​​សរសៃប្រសាទ​ (Tourette Syndrome) ហើយ​ដែល​ជំងឺ​ទាំង​អស់​នេះ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សកម្មភាពអប់រំរបស់សិស្ស​។​ [34 C.F.R. Sec. 300.8(c)(9); 5 C.C.R. Sec. 3030(f).] “ផលប៉ះពាល់មិនល្អ​” ទៅលើសកម្មភាពអប់រំ​​ អាច​ត្រូវបាន​វាស់ស្ទង់​ដោយកម្រិត​ពិន្ទុរបស់សិស្ស​ ប៉ុន្តែ​ក៏អាច​រួមបញ្ចូល​ផងដែរ​នូវការពិចារណា​ទៅ​លើមធ្យោបាយ​ផ្សេងទៀត ដែល​ស្ថានភាព​របស់សិស្ស​ប៉ះពាល់មិនល្អ​ដល់​សកម្មភាព​សិក្សា​នៅ​សាលា​របស់គាត់​។ មើលជំពូក​ 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ។​​