Menu Close

(1.100) តើ​សិទ្ធិ​អ្វីខ្លះ​ដែលខ្ញុំមាន​ ប្រសិនបើ​ភាសាអង់គ្លេស​ មិនមែនជា​ភាសា​ទីមួយ​របស់ខ្ញុំ ឬ​ខ្ញុំ​មិនចេះនិយាយ​ភាសាអង់គ្លេស?

(1.100) តើ​សិទ្ធិ​អ្វីខ្លះ​ដែលខ្ញុំមាន​ ប្រសិនបើ​ភាសាអង់គ្លេស​ មិនមែនជា​ភាសា​ទីមួយ​របស់ខ្ញុំ ឬ​ខ្ញុំ​មិនចេះនិយាយ​ភាសាអង់គ្លេស?

ក្រុមគ្រួសារដែល​មិនចេះ​និយាយ​ ឬ​សរសេរ​ភាសាអង់គ្លេស​សម្រាប់​ជាភាសាទីមួយ​របស់ពួកគេ​ មានសិទ្ធិ​ចូលរួ​ម​ពេញលេញ​ទៅក្នុង​កិច្ចដំណើរការ​នៃ​ការអប់រំពិសេស​។​ សិទ្ធិ​ទាំង​អស់​នេះ​រួម​មាន​៖​

  1. សិទ្ធិ​ក្នុងការ​ទទួលបានសេចក្តី​ចម្លង​មួយច្បាប់នៃ​ឯកសារ​កម្មវិធី​ IEP ជា​ភាសាទីមួយ​របស់ឪពុកម្តាយ ​តាមការ​ស្នើសុំ​​របស់ឪពុកម្តាយ​។ [5 C.C.R. Sec. 3040(a).]
  2. សិទ្ធិក្នុងការទទួលបាន​ព័ត៌មានពេញលេញ​ជា​ភាសាកំណើត​របស់ខ្លួន​ ឬ​គំរូ​មធ្យោបា​យ​​ទំនាក់ទំនង​ផ្សេងទៀត​នៃ​ព័ត៌មាន​ទាំងអស់​ដែលពាក់ព័ន្ធទៅនឹង​សកម្មភាព​របស់​មណ្ឌល​សិក្សាធិការ​ ដែល​ការយល់ព្រមរបស់ឪពុកម្តាយ​ត្រូវបាន​ស្នើសុំ​។​ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.]
  3. សិទ្ធិក្នុងការជំរុញ​ឲ្យ​ធ្វើការ​វាយតម្លៃ​ចំពោះ​កុមារ​ដែលមាន​បំណិនភាសាអង់គ្លេស​នៅ​មានកម្រិត​ ជា​ភាសា​កំណើត​​​​របស់គាត់​ ឬ​ជាគំរូមធ្យោបាយទំនាក់ទំនង​ផ្សេងទៀត និង​ជា​ទម្រង់​ដែលអាច​នឹង​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​បំផុត​​ទៅលើអ្វី​ដែលកុមារ​ដឹង​ និងអាច​​ធ្វើបាន​ទៅ​តាមកម្រិត​សិក្សា កម្រិត​មុខងារ និង​កម្រិត​លូតលាស់​។ [34 C.F.R. Sec. 300.304(c)(1); Cal. Ed. Code Sec. 56320.]
  4. សិទ្ធិ​ទទួលបាន​អ្នកបកប្រែ​ម្នាក់នៅកិច្ច​ប្រជុំ​ IEP។ [34 C.F.R. Sec. 300.322(e).]
  5. សិទ្ធិ​ក្នុងកា​រទទួលបានការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​​ជា​ភាសាកំណើត​របស់​ខ្លួ​ន​ និង​គំរូ​មធ្យោបាយ​ទំនាក់​ទំនង​ផ្សេងទៀត​ ពេលវេលាសមស្រប​មុនពេល​មណ្ឌល​សិក្សា​ធិការ​ស្នើសុំ (បដិសេធ) ក្នុងការ​ផ្តួចផ្តើមបង្កើត​​ ឬ​ផ្លាស់​ប្តូរ​​​ប្រភេទចំណាត់ថ្នាក់​កំណត់​អត្តសញ្ញា​ណ​របស់សិស្ស​អប់រំពិសេ​ស​ ទិន្នន័យ​​រង្វាយតម្លៃរបស់គាត់ ការដាក់​បញ្ចូល​ក្នុង​ការសិក្សារបស់គាត់ ឬ​អ្វីៗ​ផ្សេងទៀត​ពាក់ព័ន្ធនឹង​មធ្យោបាយដែល​មណ្ឌលសិក្សាធិការ​កំពុងផ្តល់ការ​អប់រំ​ FAPE។​ [34 C.F.R. Sec. 300.503(c)(1).]
  6. សិទ្ធិ​ក្នុង​ការ​ទទួលបាន​ផែនការ​វាយតម្លៃ​​ដែល​ផ្តល់​ជូន​ដល់​ឪពុកម្តាយ​ជាភាសា​កំណើត​​របស់ពួកគេ ឬ​ទំរង់​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងទៀត​។ [Cal. Ed. Code Sec. 56321(b)(2).]
  7. សិទ្ធិក្នុងការទទួលបានអ្នកបកប្រែ​ម្នាក់​នៅក្នុងសវនាការ​កិច្ច​ដំណើរការត្រឹម​ត្រូវតាម​ច្បា​ប់។​ [5 C.C.R. Sec. 3082(d).] ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ច្បាស់លាស់ក្តី ប៉ុន្តែ​អ្នក​បកប្រែ​ គួរតែ​ផ្តល់ជូន​នៅកិច្ច​ប្រជុំ​សម្រុះ​សម្រួល​ផងដែរ​។​ [5 C.C.R. Sec. 3086(b)(3).]
  8. សិទ្ធិ​ក្នុងការទទួលបាន​ការជូនដំណឹង​អំពីការការពារសុវត្ថិភាព​នីតិវិធី​​ ដែលផ្តល់​ជូន​ជាភាសា​កំណើត​របស់ខ្លួន​។ [34 C.F.R. Sec. 300.504(d).]
  9. សិទ្ធិក្នុងការទទួលបាន​ តាមការស្នើសុំ នូវ​ព័ត៌មាន​ជា​ភាសាកំណើត​របស់ខ្លួន​ ពាក់ព័ន្ធ​នឹង​នីតិវិធី​សម្រាប់​ការ​ដាក់​​​បណ្តឹង​ទៅកាន់​ទីភ្នាក់ងារ​គាំពារ​កុមារ​ក្នុងមូលដ្ឋាន​​ ប្រឆាំង​នឹង​បុគ្គលិក​សាលា​ ឬ​បុគ្គលផ្សេងទៀត​ដែល​ប្រព្រឹត្ត​អំពើ​ធ្វើរំលោភបំពាន​លើកុមារ​ប្រឆាំង​នឹង​កុមារ​ណាម្នាក់​នៅ​ទីតាំងសាលារៀន​។ ប្រសិនបើ​ព័ត៌មាននេះ​ ត្រូវបានបង្ហាញប្រាប់​​ផ្ទាល់​មាត់​ ដូច្នេះ​ ត្រូវតែ​​ផ្តល់ជូន​អ្នក​បកប្រែ​ម្នាក់។​ [Cal. Ed. Code Sec. 48987.]