Menu Close

(1.93) កូនរបស់ខ្ញុំ​មានជំងឺ​ ឬអាការ​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​កំពុង​​ជាសះស្បើយ​ពី​គ្រោះ​ថ្នាក់ ឬ​ការ​វះកាត់​ណាមួយ ដែល​នឹង​មិនអនុញ្ញាតឲ្យគាត់​ចូលរៀន​នៅ​សាលា​​ ក្នុងរយៈពេលមួយ​ដ៏ខ្លី​។​ តើ​គាត់អាច​ទទួលបាន​សេវាកម្ម​ពិសេស​ណាមួយ​ដើម្បី​ជួយឲ្យ​គាត់​បន្ត​សិ្ថ​តនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអប់រំ​របស់​គាត់ដែរឬទេ?

បាទ/ចាស​។ សិស្សដែលបានចុះ​ឈ្មោះ​ចូលរៀន​នៅក្នុង​សាលារៀនសាធារណៈ​ ក្នុងស្ថានភាព​ដែ​ល​ច្បាប់​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា​ហៅថា ពិការភាព​បណ្តោះអាសន្ន​ — ដែល​វា​មិនអាចអនុញ្ញាត​ ឬ​មិន​គួរ​អនុញ្ញាត​​ឲ្យ​គាត់​​ចូលរៀននៅក្នុង​ថ្នាក់រៀនធម្មតា​ ឬ​កម្មវិធី​អប់រំ​ជំនួស​បាន​​ — ពួកគេ​អាច​ទទួល​បានការ​បង្រៀន​​ជាលក្ខណៈបុគ្គល​ បើទោះបីជា​ពួកគេ​មិនមានសិទ្ធិ​ទទួលបាន​ក្រោម​ច្បាប់​​អប់រំ​ពិសេស ឬ​ច្បាប់​ផ្នែក​ 504 ក៏ដោយ​។ ក្រោមច្បាប់​អប់រំរបស់រដ្ឋ​កាលីហ្វ័រញ៉ា​ ពាក្យ “ពិការភាព​​បណ្តោះ​​អាសន្ន​​” មានន័យថា​ជា​ពិការភាពផ្នែករាងកាយ ផ្លូវចិត្ត​ និង​មនោសញ្ចេតនា​ ដែល​កើតមាន​នៅ​ពេល​ដែល​សិស្ស​ត្រូវបាន​ចុះ​ឈ្មោះចូលរៀននៅក្នុង​ថ្នាក់រៀន​ធម្មតា​នៅពេលថ្ងៃ​ ឬ​​កម្មវិធី​អប់រំ​ជំនួ​ស​​ណាមួ​យ​ ហើយ​បន្ទាប់ពីនោះមក​ គាត់អាច​រំពឹងទុក​ថា​នឹងត្រឡប់ចូលរៀន​នៅ​សាលា​​​តាមធម្មតា​វិញ​។​ “ការបង្រៀនសម្រាប់​បុគ្គល​” មានន័យថា​ជាការបង្រៀន​ដែលផ្តល់ជូន​ដល់សិស្ស​នៅ​តាម​ផ្ទះ​ នៅក្នុងមន្ទីរពេទ្យ ឬ​វេជ្ជស្ថាន​ស្នាក់នៅព្យាបាល​ជាច្រើនទៀត​។ ពិការភាព​​បណ្តោះអាសន្ន​ មិន​​ត្រូវ​រួមបញ្ចូល​នូវ​ពិការភាព​ណាមួយដែល​កុមារ​ត្រូវបាន​កំណត់​អត្តសញ្ញា​ណ​ថា​ជាបុគ្គល​ដែល​មាន​ពិការភាព​ពិសេសនោះទេ​​។​ (Cal. Ed. Code Sec. 48206.3.]