Menu Close

(1.92) តើ​កូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ​ ​អាច​ចូលរួម​ក្នុង​សកម្មភាព​អប់រំ​ជាមួយ​កុមារ​ដែលគ្មាន​ពិការភាព​បានដែរឬទេ?

(1.92) តើ​កូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ​ ​អាច​ចូលរួម​ក្នុង​សកម្មភាព​អប់រំ​ជាមួយ​កុមារ​ដែលគ្មាន​ពិការភាព​បានដែរឬទេ?

បាទ/ចាស​។ លក្ខខណ្ឌតម្រូវ​នៃច្បាប់​ IDEA ពាក់ព័ន្ធនឹង​ការអប់រំកុមា​រនៅក្នុង​ “មជ្ឈដ្ឋាន​ដែល​មាន​​ការរឹត​បន្តឹង​តិចតួច​” (LRE) អនុវត្ត​ទៅលើកុមារ​ដែលមានពិការភាព​នៅ​ថ្នាក់មត្តេយ្យសិក្សា។​ [34 C.F.R. Sec. 300.116.] មណ្ឌលសិក្សាធិការ​ ត្រូវតែ​ផ្តល់កម្មវិធី​មួយដល់ក្រុមកុមារ​ដែល​គ្មាន​ពិការភាព ប្រសិនបើ​ក្រុមការងារ​កម្មវិធី​ IEP របស់កុមារ​​កំណត់ថា​​ការ​នេះ​គឺ​មានភាពសមស្រប​។ ប៉ុន្តែ​ ប្រសិនបើ​មណ្ឌលសិក្សាធិការ​ មិនមានកម្មវិធី​ថ្នាក់មត្តេយ្យសិក្សា​សម្រាប់កុមារ​ដែលមាន​ពិការភាព​នោះទេ​ នោះ​មិនមាន​លក្ខខណ្ឌតម្រូវ​សហព័ន្ធ​ណាមួយក្នុងការ​បង្កើត​កម្មវិធី​ថ្នាក់​មត្តេយ្យ​សិក្សា​ទៅទូទាំងមណ្ឌល​សិក្សា​ធិការ សម្រាប់​តែ​គោល​បំណង​នៃ​ការអនុវត្ត​លក្ខខណ្ឌតម្រូវ​ ​LRE នោះទេ​។ មើល​ជំពូក​ 7 ព័ត៌មាន​ស្តីពីមជ្ឈដ្ឋាន​ដែលមាន​ការរឹតបន្តឹងតិចតួច​ និង​ជំពូក​ 13 ព័ត៌មាន​ស្តីពីសេវាកម្មអប់រំ​នៅមត្តេយ្យសិក្សា​​។