Menu Close

(1.83) តើមានសេវាកម្មនានា​សម្រាប់​ទាករក​ទើបកើត​ និង​ទារក​ទើបចេះ​ដើរ​​ដែលមានពិការភាពដែរឬទេ​ ដែលផ្តល់សេវា​ក្រោមច្បាប់​អប់រំ​ពិសេស?

(1.83) តើមានសេវាកម្មនានា​សម្រាប់​ទាករក​ទើបកើត​ និង​ទារក​ទើបចេះ​ដើរ​​ដែលមានពិការភាពដែរឬទេ​ ដែលផ្តល់សេវា​ក្រោមច្បាប់​អប់រំ​ពិសេស?

បាទ/ចាស​។ ផ្នែក​ C នៃ​ច្បាប់​ IDEA គ្រប់​គ្រង​លើកម្មវិធី​ “អន្តរាគមន៍​ពីដើមទី​” របស់សហព័ន្ធ​សម្រាប់​​ទារកទើបកើត​​ និង​ទារក​ទើប​ចេះ​ដើរ ចាប់​​ពី​ពេល​កើត​​​រហូតដល់​អាយុពីរឆ្នាំ​។​ ពាក្យថា “ទារកទើបកើត និង​ទារកទើបចេះដើរដែលមានពិការភាព​” មានន័យ​ថា​ជាកុមារ​មានអាយុ​តិច​ជាង​​បី​ឆ្នាំ​ដែលពួកគេត្រូវការ​សេវា​អន្តរាគមន៍​ពីដើមទី​ ដោយសារតែ​ពួកជួបប្រទះ​បញ្ហាយឺតយ៉ាវ​ផ្នែក​លូតលាស់​​នៅក្នុង​ផ្នែ​ក​មួយ​ចំនួនដូចជា​ការលូតលាស់ផ្នែកពុទ្ធិ ការលូតលាស់ផ្នែករាងកាយ ការលូតលាស់​ផ្នែកភាសានិង​ពាក្យសម្តី​ ការលូត​លាស់​​​ផ្នែក​ចិត្ត​ឬ​សង្គម​ ឬ​បំណិន​ជួយ​ខ្លួនឯង​​។​​ ម្យ៉ាង​ទៀត​​ ពាក្យ​នេះ​ក៏រួមបញ្ចូល​ផងដែរ​នូវ​ទារកទើបកើត និង​ទារកទើបចេះ​ដើរ​ដែលមាន​ស្ថានភាព​រាង​កាយ​​និង​ផ្លូវចិត្ត​ទទួលបានការ​ធ្វើរោគវិនិច្ឆ័យណាមួយ​​ ដែល​ជាធម្មតា​នាំ​មកនូវ​ភាពយឺតយ៉ាវ​​នៃ​ការ​លូតលាស់​​។​ រដ្ឋ​ក៏អាច​ធ្វើការ​សម្រេច​ទៅលើនិយមន័យនៃពាក្យនេះ​​ផងដែរ ដោយរួមបញ្ចូល​នូវ​កុមារអាយុ​តិចជាង​ 3 ឆ្នាំ​ដែល​មាន​ហានិភ័យ​​ប្រឈមនឹង​ភាព​យឺតយ៉ាវនៃ​ការលូតលាស់​ធ្ងន់ធ្ងរ​។​” លក្ខណៈវិនិច្ឆ័យ​សម្រាប់និយមន័យ​ទាំងនេះ​ គឺត្រូវបាន​កំណត់ដោយ​រដ្ឋ​នីមួយៗ។​ រដ្ឋកាលីហ្វ័រញ៉ា​ បានអនុម័តលក្ខណៈវិនិច្ឆ័យ​​ហានិភ័យនេះ​។ [34 C.F.R. Sec. 303.​13; Cal. Gov. Code Sec. 95014(a)]