Menu Close

(1.88) តើ​មណ្ឌលសិក្សាធិការ​ ត្រូវទទួលខុសត្រូវ​ចំពោះសេវា​អប់រំពិសេស​​ សម្រាប់​កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំដែរឬទេ?

(1.88) តើ​មណ្ឌលសិក្សាធិការ​ ត្រូវទទួលខុសត្រូវ​ចំពោះសេវា​អប់រំពិសេស​​ សម្រាប់​កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំដែរឬទេ?

បាទ/ចាស​។ ក្រោមច្បាប់​រដ្ឋកាលីហ្វ័រ​ញ៉ា​ គ្រប់មណ្ឌល​សិក្សាធិការទាំងអស់ ​មានអំណាច​ដើម្បី​ផ្តល់​​សេវា​អប់រំ​ពិសេស​ និង​សេវាកម្ម​​នានា​ដល់​​កុមារ​ទាំងអស់​ដែលទទួលបាន​សិទ្ធិ​ ដែល​មាន​អាយុ​បីឆ្នាំ​ដល់​ប្រាំឆ្នាំ​ គ្រប់ៗ​គ្នា​។​​ [Cal. Ed. Code Secs. 56001(b) & 56440(c).]

ប្រសិនបើ​កុមារណាម្នាក់​ត្រៀមខ្លួន​រួចរាល់សម្រាប់​ទទួលបានសេវា “អន្តរាគមន៍​ពីដើមទី​​” ឬ “ការចាប់​​ផ្តើម​ពីដើម​ទី​” ពី​មណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការ​ត្រូវធានា​ថា​កុមារនោះ​មាន​​ការ​ផ្ទេរការសិក្សា​ដោយ​រលូន និង​ប្រកបដោយសុវត្ថិភាព​ចូលទៅកាន់​កម្មវិធីសិក្សាថ្នាក់​មត្តេយ្យ​សិក្សា។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).] វាក៏ត្រូវ​ធានា​ផងដែរ​ថា​កម្មវិធី​ IEP ត្រូវបាន​បង្កើត​ឡើង​ និង​កំពុងអនុវត្ត​​មកត្រឹម​ពេល​គម្រប់​ខួប​កំណើត​បី​ឆ្នាំ​របស់កុមារ​។​ [34 C.F.R. Sec. 300.124(b); Cal. Ed. Code Sec. 56426.9(b).] ប្រសិនបើ​កុមារ​ម្នាក់​មានអាយុបីឆ្នាំនៅ​​អំឡុង​រដូវក្តៅ​ ក្រុមការងា​រកម្មវិធី​​ IEP ត្រូវតែ​កំណត់​កាលបរិច្ឆេទ​ដែល​​សេវាកម្មវិធី​​ IEP នឹងត្រូវ​​ចាប់ផ្តើម​។ [Cal. Ed. Code Sec. 56426.9(d).] មណ្ឌលសិក្សា​ធិការ​ ត្រូវតែ​ចូលរួម​នៅក្នុងកិច្ចប្រជុំ​ស្តីពីការ​រៀប​ចំផែនការ​​ផ្ទេរការសិក្សា​​ដែលបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ក្នុងតំបន់​។​ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(c).] មើល​ជំពូក 12 ព័ត៌មាន​ស្តីពីការ​សេវាអន្តរគមន៍​ពីដើម​ទី​។