Menu Close

(1.95) កូនរបស់ខ្ញុំ​គឺជា​សិស្ស​អប់រំពិសេស​ ប៉ុន្តែ​ត្រូវ​តែ​ទទួ​លការ​អប់រំ​នៅ​ផ្ទះ​មួយ​រយៈពេលខ្លី​ ដោយសារតែ​បញ្ហាសុខភាព​ពាក់ព័ន្ធនឹង​ពិការភាព​របស់​គាត់​។​ មណ្ឌលសិក្សាធិការ និយាយថា​ខ្លួននឹង​ផ្តល់ “ការបង្រៀន​តាមផ្ទះ​” រយៈពេលមួយ​ម៉ោង​ក្នុងមួយថ្ងៃ​​ និង​គ្មាន​សេវាកម្ម​​ពាក់ព័ន្ធ​នោះទេ​។ តើមណ្ឌលសិក្សាធិការអាចធ្វើ​ដូច្នេះ​បានដែរឬទេ?

ការបង្រៀននៅផ្ទះ (ជួនកាល​ហៅថា “ការបង្រៀនតាមផ្ទះ​/មន្ទីរពេទ្យ​”) គឺជា​ជម្រើស​នៃ​ការ​ដាក់​បញ្ចូ​​ល​ទៅក្ន​ង​ការ​អប់រំ​ដែល​មានផ្តល់ជូន​ដល់​​សិស្សដែលមានពិការភាព ដែលពួកគេ​មិនអាច​ទទួល​បានការអប់រំ​នៅក្នុង​មជ្ឈដ្ឋាន​​​សាលារៀនសាធារណៈបាន​។ ជាធម្មតា សិស្សនៅក្នុង​ការ​ដាក់​បញ្ចូល​នេះ ជាសិស្សដែលមានតម្រូវការផ្នែកសុខភាពសំខាន់ៗ ឬមាន​បញ្ហា​លំបាក​ផ្នែក​អាកប្បកិរិយាគួរឲ្យ​កត់សំគាល់។

គ្រប់សិស្ស​ផ្នែក​អប់រំពិសេស​ទាំងអស់​ មានសិទ្ធិទទួលបាន​កម្មវិធី​លក្ខណៈ​បុគ្គល​​នៃ​ការ​បង្រៀន​ពិសេស​ និង​សេវា​កម្ម​​ពាក់​ព័ន្ធ​ ដែលបង្កើត​ឡើង​​ដើម្បី​បំពេញ​តម្រូវ​ការ​ពិសេស​របស់​សិស្ស​ និង​ដែល​​នាំ​ឲ្យ​​ទទួល​បាន​អត្ថប្រយោជន៍​នៃការ​អប់រំ​។​ [Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).] ដែនកំណត់​​​មិន​ច្បាស់​លាស់នៃ​ការ​បង្រៀន​នៅ​តាម​ផ្ទះចំនួន​​មួយ​ម៉ោង​ឬ​ពីរម៉ោង​ក្នុងមួយ​ថ្ងៃ​​ ដោយ​គ្មាន​ការ​វាយ​ម្លៃ​លក្ខណៈ​បុគ្គល​​លើ​ការ​​ដាក់​បញ្ចូលក្នុងការសិក្សា​​ និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ គឺ​មិន​ត្រូវ​បានបង្កើតឡើង​សម្រាប់​​តម្រូវ​ការ​ពិសេស​របស់កូន​​របស់​អ្នក​នោះទេ​​។​ ហេតុ​នេះ​ កម្មវិធី​បង្រៀន​នៅ​តាម​ផ្ទះ​ ដែល​រួម​​បញ្ចូល​​ទាំង​តម្រូវ​​សម្រាប់​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ ត្រូវ​តែ​បង្កើត​ឡើង​​​នៅ​ក្នុង​​កិច្ចប្រជុំ​​ក្រុមការ​ងារកម្មវិធី​​ IEP ហើយត្រូវផ្អែកលើ​តម្រូវការ​បុគ្គល​របស់​កូនអ្នក​។ មើលជំពូក​ 4 ព័ត៌មាន​ស្តីពីកិច្ច​ដំណើរការ​កម្មវិធី​ IEP។