Menu Close

(1.90) តើ​​​សេវា​បង្រៀនអ្វីខ្លះ​ មាន​​ផ្តល់​ជូន​ដល់​កូនរបស់ខ្ញុំ​ដែ​លមានអាយុ​ចូលរៀនថ្នាក់មត្តេយ្យ?

(1.90) តើ​​​សេវា​បង្រៀនអ្វីខ្លះ​ មាន​​ផ្តល់​ជូន​ដល់​កូនរបស់ខ្ញុំ​ដែ​លមានអាយុ​ចូលរៀនថ្នាក់មត្តេយ្យ?

សិទ្ធិ និង​សេវាកម្ម​សម្រាប់កុមារ​អាយុពីបីឆ្នាំ​ដល់ប្រាំ​ឆ្នាំ​ ដែលមានផ្តល់ជូន​ក្រោមច្បាប់​ IDEA គឺ​ដូចគ្នា​ទៅនឹង​សិទ្ធិ​និង​​សេវាកម្ម​សម្រាប់​កុមារ​អាយុប្រាំ​ឆ្នាំ​ដល់​ 22 ឆ្នាំដែរ​​។ យោងតាមច្បាប់ IDE​A សេវា​ត្រូវ​តែ​បំពេញ​តាមតម្រូវការ​ពិសេស​របស់កូនអ្នក​ ស្រប​ទៅតាម​ច្បាប់  IDEA។ កម្មវិធី​ IEP របស់កូនអ្នក​ ត្រូវតែរួម​បញ្ចូលនូវ​សេវាកម្មទាំងនេះ​ និង​របាយការណ៍​ស្តីពីផ្នែក​នានា​នៃ​តម្រូវ​ការ​​​។​ សេវាកម្មនានា អាច​រួម​មានជាជាអាទិ៍​៖

  1. ការអង្កេត និង​ការត្រួតពិនិត្យ​លើកុមារ​
  2. សកម្មភាពដែលបង្កើត​ឡើង​ដើម្បី​ស្របទៅ​តាម​កម្មវិធី​ IEP របស់កុមារ​ និង​ដើម្បី​ លើកកម្ពស់​ការលូតលាស់​របស់​កុមារ​
  3. ការពិគ្រោះយោបល់​ជាមួយ​គ្រួសារ​ គ្រូថ្នាក់មត្តេយ្យ​ និង​អ្នកផ្តល់សេវាផ្សេងទៀត​
  4. ជំនួយ​ទៅដល់​ឪពុកម្តាយ​នៅក្នុង​ការ​សម្រប​សម្រួល​សេវាកម្មនានា​
  5. ឱកាស​សម្រាប់កុមារ​ក្នុងការលូតលាស់​ដើម្បី​​អភិវឌ្ឍ​បំណិនក្នុងការលេង​ និង​ បំណិនសិក្សា​មុនចូលរៀន និង​ការ​ឲ្យតម្លៃ​ខ្លួន​ឯង​។​​
  6. ការចូល​ទៅប្រើប្រាស់​សម្ភារៈបរិក្ខារ​ដែលសមស្របតាមការលូតលាស់ និង​  សម្ភារៈ​ពិសេស​ៗ។​

[Cal. Ed. Code Sec. 56441.3(a).] មើលជំពូក​ 4 ព័ត៌មាន​ស្តីពីកិច្ច​ដំណើរការ​កម្មវិធី​ IEP។