Menu Close

(1.86) តើ​លក្ខណៈវិនិច្ឆ័យ​លើសិទ្ធិទទួលបាន​សេវាអន្តរាគមន៍​ពីដើមទី​(“Early Start”) នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​មានអ្វីខ្លះ?

(1.86) តើ​លក្ខណៈវិនិច្ឆ័យ​លើសិទ្ធិទទួលបាន​សេវាអន្តរាគមន៍​ពីដើមទី​(“Early Start”) នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​មានអ្វីខ្លះ?

នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាង 3 ឆ្នាំ​ គឺមានសិទ្ធិទទួលបាន​អ្វីដែល​រដ្ឋ​ហៅ​ថា សេវា​កម្ម​ “Early Start” ប្រសិនបើ​គាត់បំពេញ​តាមលក្ខណៈវិនិច្ឆ័យ​ណាមួយ​​ដូចខាងក្រោម​ បន្ទាប់​ពីការវាយតម្លៃ​៖

  1. ទារកទើបកើត និង​ទារកទើបចេះដើរ​មាន​ភាព​យឺត​យាវ​ផ្នែក​លូតលាស់​នៅក្នុង​ផ្នែក​ទាំ​ង​​ប្រាំ តិចបំផុត​​ចំនួន​មួយ ​ដូចខាងក្រោម​៖  ការលូតលាស់​ផ្នែកពុទ្ធិ, ការលូតលាស់​ផ្នែក​រាងកា​យ និង​ចលករ​ រួមទាំង​គំហើញ និង​ការ​ស្តាប់ផងដែរ​, ការលូតលាស់​ផ្នែកទំនាក់​ទំ​នង​, ការលូត​លាស់​ផ្នែក​ផ្លូវចិត្ត​ និង​សង្គម, និង​​ការលូតលាស់​ផ្នែក​​សម្របខ្លួន​។​ ទារក​ទើ​ប​កើត និង​ទារក​ទើប​ចេះ​ដើរ​ដែលមាន​ភាព​យឺតយ៉ាវ​ផ្នែកលូតលាស់​ គឺជាអ្នកដែល​ត្រូវបាន​កំណត់​ថា​​មាន​ភាព​​ខុសគ្នា​​ខ្លាំងគួរឲ្យ​កាត់សម្គាល់​​រវាង​កម្រិត​នៃ​ការ​លូតលាស់ដែល​បាន​រំពឹងទុក​សម្រាប់​វ័យរបស់ពួកគេ​ និង​កម្រិត​មុខងារ​​បច្ចុប្បន្ន​របស់ពួកគេ​។​ ការកំណត់នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដែលពួកគេ​ត្រូវ​បាន​ទទួល​ស្គាល់​​​ដោយ​​​ក្រុមការងារ​ពហុជំនាញ​ (ឬផ្នែកនៃ​ក្រុមការ​ងារ​នេះ​) រួមទាំង​ឪពុកម្តា​យ​ផងដែរ​។​ ភាពខុសគ្នា​ខ្លាំងគួរឲ្យកត់សម្គាល់​​ មានន័យថា​ជា​ភាព​យឺតយ៉ាវ​ 33 ភាគរយ​​នៅ​ក្នុង​ផ្នែក​លូតលាស់​យ៉ាង​តិច​ចំនួនមួយ៖​
  2. ទារកទើបកើត និង​ទារក​ទើបចេះដើរ​ដែលមាន​ស្ថានភាព​ហានិភ័យ​ពីមុនមកស្រាប់​ ដែល​ពួកគេ​គឺ​ជា​ទារក​ និង​ទារកទើបកើត​​ដែល​មាន​ស្ថានភាព​​ហៅ​ថា​ “សមុដ្ឋានសាស្រ្ត (បុព្វហេតុ​)” ឬ​ស្ថានភាពមាន​ផលវិបាក​​ផ្នែក​​ការ​លូតលាស់​​ដែលមានគ្រោះថ្នាក់​ពីមុន​មក​។ ស្ថានភាពនេះ​​ ត្រូវបាន​ធ្វើរោគវិនិច្ឆ័យ​ដោយ​បុគ្គលិកដែ​លមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ដែលបាន​ទទួល​ស្គាល់​ដោយ​​​ក្រុមការងារ​ពហុជំនាញ​ (ឬផ្នែកនៃ​ក្រុមការ​ងារ​នេះ​) រួមទាំង​ឪពុកម្តាយផងដែរ​។​ ស្ថានភាព​នេះ ត្រូវបានបញ្ជាក់​ថា​មាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ឈាន​ទៅ​រក​​ភាពយឺតយ៉ាវ​នៃ​ការលូតលាស់​ ប្រសិនបើ​​ភាព​យឺតយ៉ាវនោះ​មិនបង្ហាញ​ឲ្យ​ឃើញច្បាស់​នៅពេល​ធ្វើរោគវិនិច្ឆ័យនេះ​​ទេ​។​
  3. ទារកទើបកើត និងទារកទើប​ចេះ​ដើរ​ដែល​មានហានិភ័យខ្ពស់ប្រឈមទៅនឹង​ពិការ​ភាព​ផ្នែក​លូតលាស់​ធ្ងន់ធ្ងរ​ ដោយសារ​កត្តា​ហានិភ័យ​ផ្នែកជីវវេជ្ជសាស្ត្ររួមផ្សំ​បញ្ចូលគ្នា ដែល​វត្តមាន​របស់វា​ត្រូវបាន​​ធ្វើ​រោគ​វិនិច្ឆ័យ​​​ដោយ​បុគ្គលិក​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដែល​បាន​ទទួល​ស្គាល់​ដោយ​​ក្រុម​ការងារ​ពហុជំនាញ​ (ឬផ្នែកនៃ​ក្រុមការ​ងារ​នេះ​) រួមទាំង​ឪពុក​ម្តាយផងដែរ​។​

[Cal. Gov. Code Sec. 95014(a).]