Menu Close

(1.98) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ឱសថ​ នៅពេល​នៅសាលា។​ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការ​នេះ​​ប្រព្រឹត្ត​ទៅបាន​? តើ​កូនរបស់ខ្ញុំ​អាចផ្តល់ថ្នាំ​ដោយខ្លួន​ឯង​បានដែរ​ឬទេ?

(1.98) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ឱសថ​ នៅពេល​នៅសាលា។​ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការ​នេះ​​ប្រព្រឹត្ត​ទៅបាន​? តើ​កូនរបស់ខ្ញុំ​អាចផ្តល់ថ្នាំ​ដោយខ្លួន​ឯង​បានដែរ​ឬទេ?

ច្បាប់រដ្ឋ​ចែងថា​មណ្ឌលសិក្សាធិការ អាច​នឹងប្រើប្រាស់​គិលានុប្បដ្ឋាករបស់សាលា​ ឬ​បុគ្គលិក​ផ្សេ​ង​​ទៀត​ដើម្បីជួយ​សិស្ស​ក្នុងការ​ប្រើប្រាស់ឱសថរបស់ពួកគេ​ ប្រសិនបើ​អ្នកផ្តល់សេវា​ថែទាំ​សុខភាព​ដែលទទួលបានការ​អនុញ្ញាត​របស់​សិស្ស​ បញ្ជាក់អំពី​វិធីសាស្ត្រ បរិមាណ និង​ពេលវេលា​នៃ​ការ​ផ្តល់ឱសថ​នោះ (និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងទៀត​ដែល​​​សាលារៀនបានតម្រូវ​ឲ្យមាន​) និងប្រសិន​បើ​ឪពុកម្តាយ​ផ្តល់​ការស្នើសុំជាលាយលក្ខណ៍អក្សរ​សម្រាប់​ជំនួយ​នេះ​។ អ្នកផ្តល់សេវា​ថែទាំ​សុខភា​ព​ដែលទទួល​បានអនុញ្ញាត គឺជាបុគ្គលដែល​ទទួលបាន​អាជ្ញាប័ណ្ណ​នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ឱសថ​។​​ [5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.]

កូនរបស់អ្នក​ អាច​​អនុវត្ត​ ឬ​ចាត់ចែង​ដោយខ្លួនឯងនូវ​​ឱសថ​មាន​វេជ្ជបញ្ជា​​ដូចជា​​​​ឱសថ​អេពីណេ​ហ្វ្រី​ន​សម្រាប់ការ​ចាក់ដោយ​ស្វ័យប្រវត្តិ ឬ​ឱសថ​ជំងឺ​ហឺត​​ស្រូបតាមដង្ហើម​ជាដើម​ សម្រាប់ជំងឺ​ហឺត ប្រសិនបើ​មណ្ឌល​សិក្សា​ធិការ​ទទួល​បាន​របាយការណ៍​ជាលាយលក្ខណ៍អក្សរណាមួយ​ពី​អ្នក​ផ្តល់​សេវា​សុខភាព​របស់កូនអ្នក។​ របាយការណ៍​គ្រូពេទ្យឬគ្រូពេទ្យវះ​កាត់​របស់​កុមារ​​​ ត្រូវរួម​បញ្ចូលនូវ​ឈ្មោះ​ឱសថ​ វិធីសាស្ត្រ បរិមាណ និង​កាលវិភាគ​ពេលវេលា​ផ្តល់ថ្នាំ​។​ អ្នក​នឹងតម្រូវ​ឲ្យផ្តល់​ការ​យល់​ព្រមជាលាយលក្ខណ៍អក្សរ​របស់អ្នក​ថា​កូនរបស់អ្នក​ អាច​ផ្តល់ថ្នាំ​ដោយខ្លួន​ឯង​បាន​ ហើយ​ថា​បុគ្គលិកសាលា​ អាច​ប្រាស្រ័យទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នកផ្តល់សេវា​ថែទាំសុខភាព​របស់កូន​អ្នក​​​បាន​។​ [Cal Ed. Code Secs. 49423(a) and (b)(2).] ម្យ៉ាង​ទៀត មណ្ឌលសិក្សាធិការ អាច​ផ្តល់​ម្ជុល​ស្វ័យ​ប្រវត្តិចាក់ថ្នាំ​អេពី​ណេហ្វ្រីន​ដល់​បុគ្គលិកដែលទទួលបាន​ការ​បណ្តុះ​បណ្តាល​ ​ដើម្បី​ផ្តល់​ជំនួយវេជ្ជសាស្ត្រ​សង្រ្គោះបន្ទាន់​​ដល់បុគ្គល​ដែល​មាន​ប្រតិកម្ម​ទៅនឹង​ថ្នាំ​។​ [Cal. Ed. Code Sec. 49414(a).]

ម្យ៉ាងទៀត​ ប្រសិនបើ​កូនរបស់អ្នក​មានជំងឺទឹកនោមផ្អែម​ និងអាច​ធ្វើតេស្ត​ដោយខ្លួន​ឯង និងគ្រប់​គ្រ​​ង​​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​របស់គាត់បាន​ គាត់នឹង​ទទួលបានការអនុញ្ញាត​ឲ្យធ្វើតេស្ត​ និងផ្តល់​ការថែទាំ​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ខ្លួន​​ឯង​បាននៅសាលារៀន​ ទៅតាមការស្នើសុំ​ជាលាយលក្ខណ៍​អក្សររបស់​អ្នក​។​ ការនេះ​ អាច​ប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន​ ឬ​កន្លែង​ផ្សេងទៀត​នៃ​សាលា​រៀន​ អំឡុងពេល​សកម្មភាព​ពាក់ព័ន្ធនឹង​សាលារៀន​ និង​ (ទៅតាមការស្នើសុំ​ជាក់លាក់របស់អ្នក​) នៅ​ក្នុង​ទីតាំង​ឯកជន​។ អ្នកក៏នឹង​ចាំបាច់ត្រូវ​​ផ្តល់ការអនុញ្ញាត​ពី​អ្នកផ្តល់សេវា​ថែទាំសុខភាព​ផងដែរ​។​ [Cal. Ed. Code Sec. 49414.5(c).] មើលជំពូក​ 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភា​ព​សុខភាព​ធ្ងន់ធ្ងរ។​​